Friday, October 24, 2014

ទំព័រដើម

       ខ្សែក្រវ៉ាត់ ជាគ្រឿងលម្អកាយមួយប្រភេទរបស់មនុស្ស ដែលត្រូវគេកែច្នៃ ផលិតវាចេញពីវត្ថុផ្សេងៗទៅតាមការនិយមចូលចិត្ត និងតាមគំនិតច្នៃប្រឌិត របស់សិប្បករ។ ខ្សែក្រវ៉ាត់ភាគច្រើនត្រូវបានគេផលិតចេញពី ជ័រទន់ ក្រណាត់ លោហៈ និង ស្បែកសត្វជាដើម។

          ចំនែកសិប្បករម្នាក់ដែលរស់នៅក្នុងស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ គាត់មានគំនិតកែច្នៃឈើមកធ្វើជា “ ខ្សែក្រវ៉ាត់ឈើ ” សំរាប់លំអរកាយរបស់ប្រុសៗទាំងយុវវ័យនិងវ័យចំណាស់។
          កាន់តែពិសេសជាមួយនឹងក្បាលខ្សែក្រវ៉ាត់ត្រូវបាន សិប្បករចំលាក់កែច្នៃជារូប ប្រាសាទអង្គរវត្ត ព្រះវិហារ រូបនាគ ឬ ក្បាលនាគ សត្វសេះ និងរូបនិមិត្តសញ្ញាផ្សេងៗទៀតតាមតម្រូវការ នឹងការកុម៉្មង់ចង់បានរបស់អតិថិជន។
          សិប្បករឈ្មោះ លោកគ្រូ ហាក់ វុទ្ធា ជាអ្នកធ្វើខ្សែក្រវ៉ាត់ឈើខ្នាតតូច ដែលស្ថិតនៅផ្លូវក្រោយមន្ទីរពេទ្រស្រុកអូរាំងឪ ខេត្ត ត្បូងឃ្មុំ។

លោកគ្រូ គាត់បានចាប់ផ្តើមធ្វើសប្បកម្មនេះប្រមាណ មួយឆ្នាំជាងហើយ។ សិប្បកម្មនេះ គឺមានលក់ខ្សែក្រវ៉ាត់ឈើក្នុងមួយខ្សែ ក្នុងតម្លៃ ៤០​ដុល្លារ ទៅដល់ ៦០ដុល្លារ។ ចំពោះតម្លៃរបស់វាប្រហែលជាថ្លៃបន្តិចហើយ ប៉ុន្តែលោកគ្រូបានចំណាយពេលធ្វើវាក៏មិនតិចថ្ងៃនោះទេ ទើបបានជា “ ខ្សែក្រវ៉ាត់ឈើ  មួយខ្សែដែលមានភាពស្រស់ស្អាត និង ស្រាលងាយស្រួលពាក់លំអរកាយ ។ ប៉ុន្តែសិប្បកម្មខ្មែរ ខ្សែក្រវ៉ាត់ឈើ ដូចជាពុំទាន់មានអ្នកប្រើប្រាស់ច្រើន ហើយបានស្គាល់នៅឡើយទេ លើកលែងតែលោកគ្រូៗដែលបង្រៀននៅវិទ្យាល័យ “ ហ៊ុនសែនអូរាំងឪ “ និង បុរសមួយចំនួនទៀតដែលរស់នៅក្នុងស្រុកជាមួយគ្នាប៉ុណ្ណោះដែលបានស្គាល់ ហើយប្រើប្រាស់វាតាមគ្នា និង​ពេលឃើញមិត្តភ័ក្តពាក់វាទៅចូលរួមពិធីផ្សេងៗ។




No comments:

Post a Comment